ភាគច្រើនៃ មនុស្សស្រី
- ឆាប់រំជួលចិត្តជាងមនុស្សប្រុស
- ទន់ភ្លន់ជាងមនុស្សប្រុស
- ចិត្តទន់ជាងមនុស្សប្រុស មិនមែនទន់ដូចសំឡីទេណា៎ :p
- និយាយច្រើនជាងមនុស្សប្រុស
- ម៉ត់ចត់ជាងមនុស្សប្រុស
- បារម្ភ និងខ្វល់ច្រើនជាងមនុស្សប្រុស
- ចូលចិត្តការថ្នាក់ថ្នមជាងមនុស្សប្រុស
- ឆាប់ងរជាងមនុស្សប្រុស
- ស្មោះជាងមនុស្សប្រុស
- ចេះយលចិត្តជាងមនុស្សប្រុស
- ឆាប់ចាស់ជាងមនុស្សប្រុស (បើអាយុស្រករគ្នា )
ភាគច្រើនៃ មនុស្សប្រុស
- តែងតែស្ងប់ស្ងាត់ជាងមនុស្សស្រី
- មានកម្លាំងជាងមនុស្សស្រី
- សោះកក្រោះជាងមនុស្សស្រី
- សាវ៉ាជាងមនុស្សស្រី (ហាមតវ៉ាព្រោះគេនិយាយថាភាគច្រើន មិនមែនទាំងអស់នោះទេ :p )
- មិនសូវស្មុគស្មាញដូចមនុស្សស្រី
- មិនសូវចេះតថ្លៃដូចមនុស្សស្រី
- មិនសូវចូលចិត្តរឿងមនោសញ្ចេតនាដូចមនុស្សស្រី
- មានទំនួលខុសត្រូវខាងហរិញ្ញវត្ថុខ្លាំងជាងមនុស្សស្រី
- ពូកែខាងផ្នេកវិទ្យាសាស្រ្តជាងមនុស្សស្រី
- ចូលចិត្តឯករាជភាពជាងមនុស្សស្រី ( ទាំងដែលខ្លួនមានម្ចាស់ហើយ )
- មិនសូវខ្វល់រឿងអាយុ ដូចមនុស្សស្រី
- នៅលីវបានយូរជាងមនុស្សស្រី
ហ៊ើយ!!!!!!!!!!!! ពិបាកណាស់ពិភពលោកនេះ មិនដឹងថាហេតុអ្វីមនុស្សពីរភេទនេះខុសគ្នាច្រើនអីដល់ថ្នាក់នេះសោះ តែក៏អាចបំពេញចន្លោះឲ្យគ្នាបានទៅវិញទៅមក ហើយកើតមកសម្រាប់ជាគូនឹងគ្នាទៀតផង តែក៏ខូចចិត្ត និងឈឺចាប់មិនតិចដែរ។ មនុស្សប្រុសច្រើនថាមនុស្សស្រីស៊ាំញ៉ាំច្រើន តែមនុស្សប្រុសក៏សោះកក្រោះមិនធម្មតានោះដែរ ដឹងអត់?
ភាពខុសគ្នារវាងមនុស្សប្រុស
និងមនុស្សស្រីនៅមានច្រើនទៀត អាស្រ័យទៅតាមមនុស្សម្នាក់ៗ
និងការយល់ឃើញ រៀបរាប់មិនអស់នោះទេ ។ បើបងប្អូនមានចំណុចណា៎ដឹង
សូមជួយបន្ថែមផង តែកុំលូចកាន់ជើងខ្លួនឯងឲ្យសោះណា៎ អាគិគិ













