ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច


(ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច) ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។

ទិដ្ឋធម្មិកត្ថប្រយោជន៍គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​បច្ចុប្បន្នក្នុង​ពិភពលោក​នេះ​មាន ៤ គឺ ៖

១-​​​​​​​ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះ​ថា ឧដ្ឋានសម្បទា។

២-​ការ​រក្សា​នូវ​ទ្រព្យ​ដែល​ខ្លួ​ល​បាន​រក​ចេះ​សន្សំ ចេះ​រក្សា ចេះ​ទុកដាក់ ចេះ​ការពារ​ទ្រព្យ​ដែល​ខ្លួន​រកបាន​ហើយ​កុំឱ្យ​បាត់បង់​ដោយហេតុ​ណាមួយ ឈ្មោះ​ថា អារក្ខ​សម្បទា។
 ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់មនុស្ស

១. ដោះបំណុលចាស់ សេចក្តីថាយើងគប្បីដឹងប្រាកដក្នុងចិត្តថា ការដែលយើងទាំងអស់គ្នាមានជីវិតរស់នៅសព្វថ្ងៃ និងធំធាត់មកដល់ពេលនេះគឺបានមកដោយការផ្តល់កំនើតពីមាតាបិតាយើង និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។​ វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគាត់បានចិញ្ចឹមយើងមកដល់ពេលនេះ ត្រូវចំណាយច្រើនណាស់ ចំណាយក​ម្លាំងកាយ-ចិត្ត ពួកគាត់ហត់នឿយខ្លាំងណាស់។ ហេតុនេះយើងជាកូនត្រូវយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាពួកគាត់វិញដូចគ្នា នេះឈ្មោះថាយើងដោះបំណុលចាស់។

២. បុលបំណុលថ្មី សេចក្តីថាការដែលយើងបង្កើតកូនមកហើយត្រូវតែមានទំនួលខុសត្រូវក្នុងនាម

ជាមាតាបិតា ត្រូវមានការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សាកូនៗរបស់ខ្លួនឱ្យបានល្អ និងគប្បីរៀបចំអនាគតសម្រាប់កូនៗរបស់យើងឱ្យបានប្រសើរ ពោលគឺត្រូវបំពេញខ្លួនឱ្យបានត្រឹមត្រូវតាមតួនាទីទាំង៥ដែលមានចែងក្នុងព្រះពុទ្ធសាសនា។ ការបើបានធ្វើល្អដាក់កូនៗបែបនេះ ពេលដែលកូ 

៣. បោះចូលទៅក្នុងជ្រោះជ្រៅ សេចក្តីថា ជ្រោះដែលជ្រៅបំផុតដែលបំពេញមិនចេះពេញនោះគឺក្រពះ រូបកាយយើងប្រៀបបានដូចជាជ្រោះ មាត់របស់យើងប្រៀបបានដូចជាមាត់ជ្រោះ សេចក្តីនេះលោកចង់ឱ្យយើងទុកទ្រព្យសម្បតិ្តមួយផ្នែកសម្រាប់ចិញ្ចឹមជីវិត ការចិញ្ចឹមជីវិតនេះទៀតសោតត្រូវចិញ្ចឹមជិវិតប្រកបដោយធម៌ វៀរចាកការចិញ្ចឹមជីវិតខុសដោយការទៅលួច ឆក់ ប្លន់គេជាដើម។នៗធំឡើងពួកគេនិងប្រតិបត្តិមកវិញដូចគ្នាយើងនោះដែរ នេះឈ្មោះថាបុលបំណុលថ្មី។

 ៤. កប់ទុកក្នុងធរណី សេចក្តីថា មានទ្រព្យសម្បត្តិហើយយើងគប្បីយកទ្រព្យទៅទុកដាក់ឱ្យបានល្អ ចៀសពីចោរទាំងឡាយ។ ចោរក្នុងនេះមានពីរ គឺចោរខាងក្រៅ និងចោរខាងក្នុង ចោរខាងក្រៅសំដៅដល់ចោរគឺអ្នកដទៃមិនមែនខ្លួនឯងដែលមានសេចក្តីប៉ងប្រាថ្នាចង់យករបស់ទ្រព្យអ្នកដទៃ រឺឯចោរខាងក្នុងសំដៅដល់កិលេសតណ្ហារបស់ខ្លួនឯង មនុស្សភាគច្រើនជាប់ជំពាក់និងទ្រព្យសម្បត្តិខ្លាំងពេកបានបណ្តាលឱ្យពួកគេក្លាយទៅជាមនុស្សកំណាញ់ មិនមានការលះបង់ជាទាន មិនមានការចែករំលែកដល់សង្គម។

ហេតុនេះត្រូវដឹងថាចោរខាងក្នុងខ្លួនវាបង្កហានិភ័យដល់ខ្លួនខ្លាំងណាស់ វាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សអាក្រក់បានដោយសារទ្រព្យសម្បត្តិ ដូចនេះត្រូវយកទ្រព្យមួយចំណែកកប់ទៅក្នុងធរណី គីមានន័យថាយកទៅធ្វើបុណ្យកុសលទុកសម្រាប់ខ្លួនយើងទៅជាតិមុខៗទៀត។ជីវិត​របស់​យើង​ម្នាក់ៗ​មាន​តម្លៃ​ណាស់​ក្នុង​រង្វង់​ក្រុម​គ្រួសារ ស្វាមី​ភរិយា​តែងតែ​ត្រូវការ​ភាព​ស្មោះត្រង់​រវាង​គ្នា កូនប្រុស​ស្រី តែង​ត្រូវការ​ភាព​កក់ក្តៅ​អំពី​ឪពុកម្តាយ ចំណែក​ឯ​ឪពុក​ម្តាយ​ក៏ត្រូវ​ការភាព​ឱន​លំទោន និង​ការស្តាប់​បង្គាប់​ពីកូន​វិញ​ផងដែរ។ ទ្រព្យសម្បត្តិ​រកបាន​មក​ហើយ មិនមែន​ថា​មិនត្រូវ​អស់​វិញ​នោះ​ទេ ប៉ុន្តែ​គួរតែ​ឲ្យអស់​ទៅ​ក្នុង​ហេតុ​ដែល​គួរអស់។ ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា នឹង​បរិយាយ​ពីតាម​ពុទ្ធឱវាទ​ដែល​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ទ្រព្យសម្បត្តិ​មាន​ចំនួន ៤ យ៉ាង​ក្នុងការ​ប្រើប្រាស់​នៃការ​ចំណាយ​ដោយ​មាន​ហេតុផល​ត្រឹមត្រូវ។ ព្រះតេជគុណ​មាន​សង្ឃដីកា​ថា៖ «ទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់​ប្រើប្រាស់​មាន​មូលហេតុ​ត្រឹមត្រូវ ៖ ទី១ សម្រាប់​ការចិញ្ចឹម​ជីវិត​ខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬ​ទាសកម្មករ​ដែល​នៅ​ជាមួយ​ខ្លួន។ ទី ២ ចាយ​ទ្រព្យ​ដើម្បី​ការពារ​ទ្រព្យ គឺ​ចាយ​ដោយ​ការ​វៃឆ្លាត ដើម្បី​ដោះ​ខ្លួនឯង​ឲ្យរួច​ផុតពី​សេចក្តី​អន្តរាយ​ផ្សេងៗ​ដូចជា អន្តរាយ​ព្រោះ​ភ្លើង ទឹក ឬក៏​ចោរកម្ម​ជាដើម»។ ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា មាន​សង្ឃដីកា​បន្ត​ថា៖ «ទី៣ ចំណាយ​ទ្រព្យ​ចាត់ចែង​សម្រាប់​ជួយ​សង្គ្រោះ​ញាតិ និង​ទុក​សម្រាប់​ទទួលភ្ញៀវ ដែល​មក​អំពី​ចម្ងាយ​គឺ​សំដៅ​ទៅលើ​ពលី ៥ យ៉ាង គឺមាន​ញាតិពលី​ជាដើម និង​ទី ៤ ចាត់ចែង​បរិច្ចាគ​ទាន​ទៅ​សមណព្រាហ្មណ៍ អ្នកមាន​សីល​ជាទី​ស្រឡាញ់»។ការចិញ្ចឹម​ជីវិត​ស្មើ​សំដៅ​ដល់ការ​ដឹង​ប្រមាណ​ក្នុងការ​ចាយវាយ​ទ្រព្យសម្បត្តិ មិន​ខ្ជះខ្ជាយ ឬមិន​ហ៊ឺហា​តាម​សម័យ​ពេក ឬ​ចេះ​សម្លឹង​មើល​កាលជា​អនាគត​ព្រោះ​មនុស្ស​គ្រប់គ្នា មានការ​កើតមក​ពេញ​លក្ខណៈ​ជា​មនុស្ស។ បើ​មិន​ស្លាប់​ពីក្មេង​ទេ​គង់តែ​នឹង​ក្លាយ​ជាអ្នក​គ្រប់គ្រង​ក្រុម​គ្រួសារ​មិន​ខាន។ អ្នក​អាច​គ្រប់គ្រង​ក្រុម​គ្រួសារ​បានល្អ​គឺជា​មនុស្ស​មិន​ខ្ជះខ្ជាយ ខណៈ​ចេះ​ចាយ​វាយ​ទ្រព្យសម្បត្តិ​តាម​គន្លង​ធម៌​គឺជា​ពរ​ដ៏​ប្រសើរ​សម្រាប់​គ្រប់គ្នា។ ព្រះ​តេជគុណ សាន សុជា មាន​សង្ឃដីកា​បន្ថែម​ថា៖ «ការ​អស់ទ្រព្យ​សម្បត្តិ តាម​វិធី​ដែល​រៀបរាប់​មក​នេះ ឈ្មោះ​ថា​អស់​ទៅ​ដោយ​ប្រពៃ​មិនគួរ​ឲ្យ​សោកស្តាយ​ឡើយ។ តែបើ​អស់​ទៅ​ហើយ​ថែម​ទាំងគួរ​ឲ្យ​រង្កៀស​ចិត្ត​នោះ​គឺ​សំដៅ​ការចំណាយ​ប្រាក់​ក្នុង​អបាយមុខ​ផ្សេងៗ​ដូចជា ចំណាយ​ក្នុង​ការដើរ​លេង​ស្រី ការផឹក​ទឹកស្រវឹង និង​សេព​គ្រឿងញៀន​ផ្សេងៗ ការសប្បាយ​បរិភោគ​ក្នុង​នាម​ជា​អ្នកលេង​ផឹកស៊ី ការ​លេង​ល្បែង​ស៊ីសង ដើរ​លេង​តាម​ច្រកល្ហក​រឿយៗ​នៅ​ពេលយប់​ព្រលប់ ការមើល​មហោស្រព ឬល្បែង​ច្រៀង​រាំជា​រឿយៗ ឬការ​ប្រកប​រឿយៗ​នូវ​សេចក្តី​ខ្ជិលច្រអូស និង​សេពគប់​បាបមិត្ត​ជាដើម​ផងដែរ»៕

៣-​ចេះ​រាប់អាន​មិត្ត ព្រះពុទ្ធ​សម្តែង​ថា សេពគប់​បណ្ឌិត​រមែង​ជោគជ័យ​ជា​មង្គល​ដ៏​ឧត្តម កុំ​សេពគប់​បុគ្គល​ពាល ព្រោះ​ពាល​មិន​ដែល​នាំ​មក​នូវ​សេចក្តីចម្រើន​ឡើយ ឈ្មោះ​ថា​ កល្យាណមិត្ត​តា។

៤-​ការ​ចិញ្ចឹមជីវិត​បាន​ត្រឹមត្រូវ រកបាន​តិច ចាយ​តិច កុំ​ចាយ​លើស​ចំណូល កុំ​ចំណាយ​ទៅ​លើ​អំពើ​អបាយមុខចំណាយ​ទៅ​លើ​អ្វី​ៗ​ត្រូវ​ត្រិះ​រិះ​ពិចារណា ឈ្មោះ​ថា​ សមជីវិតា ។ ព្រះពុទ្ធ​លោក​បង្ហាញ​ពី​លក្ខណៈ​ធ្វើ​ជំនួញ​៣​យ៉ាង​ដើម្បី​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បរិបូរ​ដោយ​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន ដើម្បី​បញ្ចៀស​ទស្សនៈ​មួយ​ចំនួន​ដែល​ថា ព្រះពុទ្ធ​បង្រៀន​មនុស្ស​តែ​ពី​រឿង កម្ម ផល បុណ្យ បាប អ៊ីចឹង​ហើយ​បានជា​អ្នក​ដើរ​តាម​ភាគច្រើន​ជា​អ្នកក្រ ។

ដើម្បី​ឱ្យ​ជំនួញ​របស់​ខ្លួន​ដើរទៅ​ដោយ​រលូន​នោះ សាធុជន​គួរ​អនុវត្ត​ទៅ​តាម​ទិស​ដៅ​បី​ចំណុច​របស់​ព្រះពុទ្ធ​ដូច​តទៅៈ

១-​ជា​អ្នកមាន​បញ្ញា គឺ​ភាព​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើ​យ៉ាងណា​ឱ្យ​ចំណេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយ​ៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់​ដូច​ជា កន្លែង​ណា​លក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ក្នុង​ទីនោះ​ៗ គេ​ត្រូវការ​ទំនិញ​ណា​ត្រូវ​យក​ទំនិញ​នោះ​ទៅ​លក់ តាម​សេចក្ដី​ត្រូវការ​របស់​គេ​ជាដើម ឈ្មោះ​ថា​ បញ្ញា​ចក្ខុ ។

២-​ប្រឹងប្រែង ព្យាយាម គឺ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ ពោល​គឺ​មិន​ខ្ជិលច្រអូស មិន​ទុក​បង្អាប់​ឲ្យ​ហួស​សេចក្ដី​ត្រូវការ​របស់​អ្នកទិញ ឈ្មោះ​ថា​ វីរិយារ​ម្ភៈ ។

៣-​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការ​ទាក់ទង​អតិថិជន​បាន​ច្រើន ទៅ​ទីណា​ៗ​តែង​មាន​គេ​រាប់អាន មាន​គេ​ស្រឡាញ់ ចេះ​ធ្វើខ្លួន​ឲ្យ​គេ​ស្រឡាញ់​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នក​ដទៃ ជា​អ្នក​រួសរាយ​រាក់ទាក់ ឈ្មោះ​ថា​ សនា​ថោ ។

ធម៌​នាំ​ឱ្យ​កើត​ប្រយោជន៍​៤​យ៉ាងនេះ​កើត​មាន​ចំពោះ​បុគ្គល​ណា នឹង​នាំ​ក្តី​ចម្រុងចម្រើន នាំ​ជោគជ័យ​ដល់​បុគ្គល​នោះ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ភ្លាម​។

ធម៌​ទាំង​នេះ​ឯង ជាប្រភព និង​ជា​គ្រឹះ​យ៉ាង​មាំ​ សម្រាប់​បណ្ដុះ​បណ្ដាល និង​ ​ទ្រទ្រង់​នូវ​អង្គការ​ពិភព​លោក អង្គការរដ្ឋ និង​អង្គការ​គ្រួសារ​មួយៗ​ ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើន​រុងរឿង ។ បើ​ខ្វះ​ធម៌ណាមួយ អង្គការ​នោះ​ៗ​ ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋមួយៗ​ មាន​អង្គការ​​ជាច្រើន​ ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម។ផ្នែក​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំងឡាយ​ ក្នុង​ពិភព​​លោក ខ្វះ​ធម៌ទី​ ១​ គឺ ឧដ្ឋានសម្បទា កម្ជិល​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេ សេដ្ឋកិច្ច​​មិន​​ត្រូវ​​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មាន​ការ​កុហក​បោក​ប្រាស នៅ​មាន​អំពើ​ពុករលួយ លួច​ប្លន់​កេងកិប សូក​​ស៊ី​​សំណូក ច្របូកច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​​ថ្នាក់​ឲ្យ​ដល់​កម្រិត​សីលសិក្ខា​ បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យា ត្រង់ទី​ ៣ ទី​ ៤ និងទី​ ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយាមារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ ស្អាត​បរិសុទ្ធ​ ដែល​ហៅ​ថា អរិយចរិយា។

បើ​មាន​ឧដ្ឋានសម្បទា​ ហើយ​ខ្វះអារក្ខសម្បទា មាន​ការ​ខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែង ចេះ​​តែ​ប្រចាំ បណ្ដាក់គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូចខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់ចុះ។

បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី​ ៣ គឺ​កល្យាណមិត្ត​តា មាន​ការ​ទាក់ទង​ជា​មួយ​អ្នក​​លក់ អ្នក​​ទិញ ជា​មនុស្ស​ទុច្ចរិត មាន​ការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយ ឬ​​ក៏​​មាន​សហការី​របស់​ខ្លួន​ ជាមនុស្សពុករលួយ ត្រូវ​ជើង​នឹង​អ្នក​ទិញ ឬ​អ្នក​លក់ ធ្វើ​ឲ្យ​ខូចខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។

បើ​មាន​ធម៌​ទី​ ១ ទី​ ២ ទី​ ៣ នេះ​គ្រប់គ្រាន់​ហើយ នៅ​ខ្វះធម៌​ទី​ ៤​ គឺ សមជីវិតា មាន​ការ​ចំណាយ​​ច្រើន​​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ​ ៤ ឬ​ ៥​ នាក់​ទើប​កើត ហើយ​មិន​ល្អ​ទៀត ឬ​ទិញ​​របស់​​មួយ​​មុខៗ​ ចូល​ច្រើនហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​​គ្រាន់ ដែល​​នាំ​​ឲ្យ​​រអាក់រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។

កាល​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយ ខំ​តម្លើង​តម្លៃ​ទំនិញ​​ដើម្បី​​​ទប់ទល់​នោះ រឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​ អ្នក​ប្រើប្រាស់​ថែម​ទៀត ។ ទិដ្ឋធម្មិកធម៌​នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណីកិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោក ដូច​​បាន​​នាំ​កូន​ចំណុច​តូចមួយខាងលើ​នេះ​ជា​និទស្សនៈ​ស្រាប់។https://businessbuddhism.blogspot.com/.../blog-post_14.html

-----------------------------------------------------------------

សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនយូរអង្វែងរហូតជានិរន្តរ៍

Description: ✅ការស្តាប់ព្រះធម៍ដោយល្អរមែនបាននូវប្រទីបគឺ បញ្ញា

Description: ✅សូមអរគុណសម្រាប់ការគាំទ្រនូវឆានែលព្រះធម៌នេះ!

Description: ✅វិន័យជា(មហា)មន្តស្នេហ៍ពូកែផុតក្នុងលោក ។

Description: ✅វិន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក ។


Read More
Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Previous Post Next Post

POST ADS1

POST ADS 2