១ ខ្ញុំសូមលំឳនកាយ ស្ដីពីម្ដាយអ្នកមានគុណ
សូមជួយគិតរិះគន់ បើខ្ញុំមានឆ្គងសំដី ។
២ តាំងពីចាប់កំណើត ដល់ពេលកើតធំពេញវ័យ
ម្ដាយថ្នាក់ថ្នមបមបី ឥតមានពេលបែកបែរឡើយ។
៣ ម្ដាយផ្ដល់ភាពកក់ក្ដៅ ដល់រូបពៅស្រស់ត្រាណត្រើយ
អប់រំឥតលោះឡើយ ដើម្បីក្លាយជាបុត្រល្អ ។
៤ គុណម្ដាយធ្ងន់ណា៎ថ្លៃ ល្អប្រពៃស្រស់បវរ
កុំផ្ទឹមនឹងភ្នំថ្ម គឺគ្មានអ្វីប្រៀបឡើយស្ងួន ។
៥ ម្ដាយស៊ូទ្រាំលំបាក ស៊ូតោកយ៉ាកដើម្បីកូន
យប់ខ្លះមិនដេកពួន ដើម្បីមើលថែស្ងួនឈឺ ។
៦ វ័យធំនាំសិក្សា ព្រោះប្រាថ្នាមានពន្លឺ
អនាគតរន្ទឺ សំរាប់កូនស្ងួនពិសី ។
៧ ម្ដាយរកប្រាក់ចំណាយ ឥតនឿយណាយទាំងយប់ថ្ងៃ
សំរាប់ស្ងួនចរណៃ អាចបំពេញតំរូវការ។
៨ ម្ដាយធ្វើគ្រប់អ្វីៗ ឲ្យកូនថ្លៃដូចប្រាថ្នា
ក្ដីសុខទាំងចិន្ដា ព្រមទាំងកាយាពាលពៅ ។
៩ គុណម្ដាយមានច្រើនណាស់ ច្រើនស្អេកស្កះណាឆោមឆ្លៅ
រាប់មិនអស់ទេពៅ សូមត្រិះរិះឲ្យគ្រប់ប្រាណ ។
១០ ត្រូវគិតដល់ម្ដាយណា៎ ថែរក្សាកុំបីខាន
ឲ្យលោកបានសុខសាន្ដ ដូចលោកបានផ្ដល់ឲ្យយើង ៕
សរសេរដោយ គ្រីយ៉ា













