HomeBuddhism កប្ប ជាអ្វី? October 18, 2024 2 min read កប្ប ជាអ្វី?(កប្ប អានថាកាប់់) កាលពីនៅក្មេង ខ្ញុំធ្លាប់់ឮមិត្តភក្ដិជិតខាងបានសួរគ្នាពីពាក្យកប្បនេះម្ដង ហើយតំាងពីពេលនោះមកខ្ញុំអត់់ដែលបានឮនរណានិយាយពាក្យនោះ ទៀតទេ។ខ្ញុំធ្លាប់់តែឮគេនិយាយថាភ្លើងឆេះកាល ដូចថានៅព.ស៥០០០ ភ្លើងនឹងឆេះកាលដោយមិនដឹងថាពាក្យកាលមានន័យយ៉ាងម៉េចផងទេ។ទោះបី យ៉ាងណាគេមានន័យថាពិភពលោកនឹងត្រូវបំផ្លាញដោយភ្លើងយក្យកំណាចមួយ។ ប៉ុន្តែ គេដូចជាយល់់ថាកប្បជាចំនួនដែលធំបំផុតមួយដែលគណនាមិនបាន រហូតទាល់់តែគេប្រៀបធៀបទៅនឹងចំនួនគ្រាប់់ល្ងមួយល្អីទៅវិញ។តាមពិតកប្បមិន មែនគ្រាន់់តែជាចំនួនទេ គឺជារយៈពេលដ៏យូរអង្វែងមួយ មិនដឹងប៉ុន្មានពាន់់ ឬប៉ុន្មាន លានឆ្នំា។អម្បាញ់់មិញនេះខ្ញុំបានបើកវចនានុខ្មែរដើម្បីរកមើលពាក្យកប្បអោយ ស្គាល់់ន័យរបស់់ពាក្យនេះ ដែលមានន័យថា៖កាលដែលតំាងនៅយូរអង្វែង ឧ. មួយកប្ប ,ភ្លើងប្រល័យកប្ប។ដូច្នេះ សូម្បីក្នុងវចនានុក្រមខ្មែរក៏ពាក្យកប្បនេះ ពុំប្រាប់់អោយដឹងន័យអោយបានច្បាស់់ផង។ពាក្យកប្បជាពាក្យមកពីភាសាបាលី សំស្រឹ្កតដែលអានថាKalpa។ហើយដោយសារខ្មែរយើងធ្វើកម្លាយពាក្យកម្ចី អោយមានសូរស័ព្ទជាភាសាខ្មែរនោះទើបបានជារាល់់ពាក្យបាលី សំស្រ្កឹត ដែល មានសូរ ា ឬ ៈនៅខាងចុងពាក្យ ត្រូវលុបចេញ។កាលពីជិតដប់់ឆ្នំាកន្លងទៅ ខ្ញុំបានអានសៀវភៅមួយក្បាលអំពីសាសនានានាក្នុងលោកហើយក៏បានចាប់់ អារម្មណ៍នឹងសាសនាហិណ្ឌូដែលជាសាសនាមួយប្រជាជនខ្មែរធ្លាប់់កាន់់កាលពី សម័យបុរាណ។ដូច្នេះហើយទើបបានជាខ្ញុំស្គាល់់ពាក្យពេចន៏ខ្លះៗដែលមាន ទាក់់ទិននឹងរឿងរ៉ាវសាសនាព្រាហ្មណ៍ ឬសាសនាហិណ្ឌូ និងសាសនាព្រះពុទ្ធ។ និយាយពីពាក្យកប្ប,អត្ថបទក្នុងសៀវភៅនោះ សរសេរប្រាប់់អោយដឹងដូច្នេះថា៖ តាមជំនឿក្នុងសម័យព្រាហ្មណ៍សាសនា,យុគសាកលគឺជាយុគមួយដែល ដែលវិលចុះឡើងនៃការបំផ្លាញនិងការបង្កើតលោកដែលមានរយៈមួយជុំ គឺរយៈពេល១០០ឆ្នំា*នៃមួយជីវិតរបស់់ព្រះព្រហ្ម។មួយឆ្នំា*នៃជីវិតរបស់់ព្រះព្រហ្ម គឺ៣៦៥ថ្ងៃ*ដែលមួយថ្ងៃ*នៃជីវិតរបស់់ព្រះព្រហ្មស្មើនឹងមួយកប្ប(kalpa)។ ចំណែកមួយកប្បស្មើនឹង៤ ៣២០លានឆ្នំាផែនដី។ដូច្នេះ មួយជីវិតរបស់់ព្រះព្រហ្ម ដែលមានរយៈពេល១០០ឆ្នំា*នោះគឺត្រូវស្មើនឹង១០០x៣៦៥x៤ ៣២០លាន ឆ្នំាផែនដី=១៥៧ ៦៨០ ០០០ លានឆ្នំា=១៥៧ ៦៨០ ០០០ ០០០ ០០០ ឆ្នំាផែនដី។ ដូច្នេះលុះដល់់មួយរយៈពេលខាងលើកន្លងផុតទៅ ជីវិតរបស់់ព្រះព្រហ្មនិងសាកល លោកទំាងមូលនឹងរលាយរលត់់ក្នុងមហាប្រល័យ(Grand cataclysme)។ រួចហើយសាកលលោកឈប់់លែងមានមួយរយៈពេលស្មើនឹងមួយជីវិតរបស់់ ព្រះព្រហ្មដែរ ទើបព្រះព្រហ្មភ្ញាក់់ឡើង,សាកលលោកក៏ចាប់់ផ្ដើមមានជាថ្មីទៀត។ ប៉ុន្តែក្នុងពេលព្រះអង្គសោយនិន្រ្ទា សាកលលោកក៏មានសភាពច្របូកច្របល់់។ អ្វីដែលពុំទាន់់បានចេញផុតពីសភាពនោះ ត្រូវតែឆ្លងកាត់់ការកាត់់ក្ដីហើយត្រូវ តែត្រៀមខ្លួនចាប់់កំណើតជាថ្មីទៀត យោងទៅតាមបុណ្យកុសលដែលខ្លួន បានសាងសំរាប់់ក្នុងថ្ងៃថ្មីដែលព្រះព្រហ្មនឹងភ្ញាក់់ឡើងវិញ គឺមួយកប្បនេះឯង ដែលត្រូវចែកចេញជាមួយពាន់់មហាយុគ(mahâyuga)ហើយមួយមហាយុគ ចែកចេញជាបួនយុគ គឺក្រឹតយុគ ត្រេតាយុគ ទ្វាបរយុគ និងកលិយុគ។ ក្រឹតយុគគឺជាយុគសម័យមាសដែលមានរយៈពេល ១ ៧២៨ ០០០ ឆ្នំា ។ក្នុងកំឡុងពេលនេះ ព្រះធម៌ ឬDharma (ទេវៈទទួល ខុសត្រូវខាងយុត្តិធម៌និងភារកិច្ច)មានជើងបួន។មនុស្សក្នុងសម័យនេះមាន គុណសម្បត្តិល្អប្រពៃ មានសេចក្ដីសុខសប្បាយនិង មានសុខភាពល្អហើយ អាយុវែង ។ ត្រេតាយុគគឺជាយុគសម័យប្រាក់់ឬសម័យទី២ដែល មានរយៈពេល១ ២៩៦ ០០០ ឆ្នំាដែលជាសម័យព្រះធម៌មានជើងបី ហើយ មនុស្សលោកមានសេចក្ដីសុខមធ្យមនិងអាយុវែងមធ្យមដែរ។ ទ្វាបរយុគជាយុគសម័យដែលព្រះធម៌មានជើងតែ ពីរគឺគ្មានលំនឹង ហើយមនុស្សលោកក៏ពុំសូវមានគុណសម្បតិ្តហើយក៏ពុំ មានអាយុវែងប៉ុន្មានដែរ។យុគសម័យនេះមានរយៈពេល៨៦៤ ០០០ឆ្នំា។ កលិយុគគឺជាយុគសម័យដែលយើងកំពុងរស់់នៅ រាល់់ថ្ងៃនេះ ប្រកបដោយទុក្ខទោសធ្ងន់់៖ព្រះធម៌មានជើងតែមួយគ្មានអ្វី ជាទីពឹង។មនុស្សលោកបាត់់សឹងអស់់នូវគុណសម្បត្តិ។ក្នុងកំឡុងយុគសម័យ នេះដែលមានរយៈពេល៤៣២ ០០០ឆ្នំា,មនុស្សភាគច្រើនរស់់នៅជាទាសករ, អ្នកសុំទាន,មនុស្សបង្កជំលោះ និងកាចសាហាវ ហើយពុំមានសេចក្ដីសុខ សប្បាយទេ ហើយក៏រស់់ពុំបានអាយុវែងដែរ។ពួកគេយកអ្វីៗដែលគួរស្អប់់ខ្ពើមធ្វើ ជាកិត្តិយស។ពួកគេស៊ីមិនចេះស្កប់់ស្កល់់ហើយរស់់នៅក្នុងទីក្រុងដែលពោរពេញ ទៅដោយចោរ។បុរសជាមនុស្ស គ្រប់់គ្រងដោយប្រពន្ធរបស់់គេដែលជាស្រីឆ្នាស់, និយាយប៉ប៉ាច់់ប៉ប៉ោច មានកាមគុណច្រើន ហើយសាយភាយកូនក៏ច្រើនដែរ។មនុស្ស ក្នុងយុគសម័យនេះរស់់នៅទទួលរងនូវការកៀបសង្កត់់ពីស្ដេច ឬពីអ្នកគ្រប់់គ្រង ប្រទេសរបស់់ខ្លួនឯង ហើយក៏ទទួលរងនូវមហន្តរាយធម្មជាតិ,ទុរ្ភិក្ស និងសង្រ្គាម ទៀត។មានតែកល្កិនដែលជាមនុស្សមានក្បាលសេះត្រូវជាអវតាព្រះវិស្ណុទេដែល អាចចុះមកជួយកំចាត់់ទុក្ខវេទនារបស់់មនុស្សលោកបាន ដោយធ្វើការកាត់់ទោសមនុស្ស ដែលប្រព្រឹត្តអាក្រក់់ហើយផ្ដល់់រង្វាន់់ដល់់មនុស្សដែលកសាងល្អ រួចហើយនឹងរៀបចំ យុគសម័យមួយថ្មីអោយរុងរឿងឡើង៕ ……………………………………………………. _ការយល់់ឃើញរបស់់ខ្ញុំ៖ ប្រហែលជាពាក្យ កាលនិងកប្ប ជាពាក្យដែលកើតចេញមកពីពាក្យKALPAជាមួយគ្នា ដោយអ្នកខ្លះយកសំលេងល នំាអោយបានពាក្យកាលឯអ្នកខ្លះទៀតយកសំលេងបឬ ប៉ដែលបានមកពីPAជាព្យាង្គខាងចុងរបស់់ពាក្យkalPAនោះ។ ដូច្នោះ កាល < KALPA ដោយគេលុបPAចេញ ហើយក្លាយជាមានន័យថាគ្រា សម័យ ពេល កប្ប < KALPA ដោយគេលុបអក្សរLនិងA ទើបទៅជាអាចអានចេញសូរកាប់់បាន ហើយនៅតែមានន័យដើមដូចKalpaដែរ។ _តាមជំនឿក្នុងពុទ្ធសាសនានៅព.ស៥០០០ ឮគេថាព្រះសេអាមេត្រីនឹងចុះមកជួយ សង្រ្គោះមនុស្សលោកក្រោយពេលដែលមានការបំផ្លាញពីភ្លើងឆេះកាលឬភ្លើងឆេះ កប្បមក។ Tags: Buddhism 4.94 / 169 rates Facebook Tweet CopyLink Copied Share