វេលាថ្មើរនេះគឺជារាត្រីកាលមួយដ៏សែនស្ងប់ស្ងាត់ជាទីបំផុត ដែលខ្ញុំកំពុងតែ
អង្គុយនៅលើកៅអីមួយក្បែរបង្អួចក្នុងបន្ទប់គេងរបស់ខ្ញុំ វាយោនាពេលរាត្រី
នេះបានបក់មកប៉ះលើកេសារបស់ខ្ញុំយ៉ាងស្រទន់ បានធ្វើឲ្យខ្ញុំស្លុតស្លុងអារម្មណ៍
មួយរំពេចដោយមិនដឹងខ្លួន។ ស្រាប់តែគ្រានោះខ្ញុំបានលឺសូរសម្លេងកូនឆ្មាមួយ
បានស្រែកថ្ងូរ ហាក់ដូចជាយំរកមេវាអញ្ចឹង លឺដូច្នោះខ្ញុំក៏ស្ទុះអើតទៅក្រៅបង្អួច
ដើម្បីរកកូនឆ្មាដែលកំពុងតែស្រែកនោះ ក្នុងខណះពេលដែលខ្ញុំស្រែកហៅ
កូនឆ្មាតូចនោះ វាបានរត់ពួនយ៉ាងលឿន ចេញពីក្រសែភ្នែកខ្ញុំបាត់។ នាពេលនោះ
ខ្ញុំក៏បានដើរថយក្រោយដើម្បីគិតថារៀបចំកន្លែងសម្រាប់គេង ស្រាប់តែខ្ញុំបាន
ក្រវាស់ដៃធ្វើឲ្យធ្លាក់ប្រអប់មួយដែលខ្ញុំបានរក្សាវាអស់រយះពេល៤ឆ្នាំមកហើយ។
ខ្ញុំក៏បានលើកប្រអប់នោះឡើង ហើយក៏បើកវាយ៉ាងថ្នមៗ ពេលនោះខ្ញុំបានឃើញ
នូវសំបុត្រជាច្រើនដែលខ្ញុំធ្លាប់បានដាក់ចូលក្នុងប្រអប់នេះ កាលពី៤ឆ្នាំមុន។ ភ្លាមៗ
នោះអារម្មណ៍របស់ខ្ញុំក៏បានផ្លាស់ប្តូរ បេះដូងរបស់ខ្ញុំលោតយ៉ាងញាប់ រីឯកែវភ្នែក
របស់ខ្ញុំចាប់ផ្តើមរលីងរលោងពោរពេញទៅដោយទឹកភ្នែកសស្រាក់សស្រាំ។
កាលពី៤ឆ្នាំ ខ្ញុំគឺជាយុវសិស្សម្នាក់ដែលរៀនថ្នាក់វិទ្យាល័យ នៅក្នុងថ្នាក់រៀន ខ្ញុំ
គឺជាសិស្សស្រីម្នាក់ដែលចូលចិត្តភាពស្ងប់ស្ងាត់ តែចូលចិត្តនិយាយ ហើយខ្ញុំចូលចិត្ត
រាប់អានមនុស្សដែលនៅជុំវិញខ្លួន។ នៅថ្ងៃបើកបវេសនកាលនៃឆ្នាំសិក្សាថ្មី ខ្ញុំបាន
ឈរនៅបរវេននៃដងទង់ជាតិ ដើម្បីស្តាប់លោកអ៊ំនាយកមានប្រសាសន៍រៀប
រាប់អំពីវិន័យថ្មីក្នុងសាលារៀន។ ក្នុងខណះពេលដែលខ្ញុំឈរតម្រង់ជួរនោះ ពន្លឺ
ព្រះអាទិត្យយ៉ាងក្តៅហែងបានជះមកលើមុខរបស់ខ្ញុំ ធ្វើឲ្យភ្នែកទាំងគូរ ខ្ញុំមើលអ្វីមិនសូវច្បាស់ ដោយហេតុចាំងពន្លឺព្រះអាទិត្យពេកខ្ញុំក៏សម្រេចចិត្ត
ងាកមុខបែរទៅខាងស្តាំដៃ រួចក៏បានឃើញនូវសិស្សប្រុសម្នាក់ ឈរយ៉ាងត្រង់
ហើយមុខរបស់គេក៏ត្រូវបានចាំងពន្លឺព្រះអាទិត្យដែរ តែគេមិនងាកចេញទៅណា
ទេ គេបែរជាឈរយ៉ាងមុតមាំ ហើយមិននិយាយស្តីអ្វីទាំងអស់។ មិត្តភក្តិជាច្រើន
ដែលឈរនៅពីក្រោយគេ អ្នកខ្លះបានអង្គុយចុះ រីéអ្នកខ្លះទៀតយក សៀវភៅមកបាំងមុខ
រំពេចនោះខ្ញុំក៏ភ្នកនឹកក្នុងចិត្តថា “យី! បើសិនជាខ្ញុំជាម្នាក់នោះ
វិញ ខ្ញុំនឹងអង្គុយចុះដែរហើយ មិនចាំបាច់ធ្វើជាវីរបុរសទេខ្លាំងអីនោះទេ ព្រោះ
គ្មានអ្នកណាចាប់អារម្មណ៍ផង”។ និយាយរួចខ្ញុំក៏ឈរមួយសន្ទុះ ហើយក៏ភ្លូយមាត់
និយាយម្នាក់ឯងថា គ្មានអ្នកណាចាប់អារម្មណ៍? ចុះហេតុអ្វីបានជាខ្ញុំទៅចាប់អារម្មណ៍
នឹងគេទៅវិញ? ចំមែនហើយ ស្រាប់តែពេលនោះមិត្តរបស់ខ្ញុំបានវ៉ៃខ្ញុំមួយដៃ
ពីខាងក្រោយ ហើយគេបាននិយាយថា នែ! ឯងយ៉ាងម៉ចហ្នឹង និយាយអីម្នាក់ឯង?
ខ្ញុំលឺដូច្នោះក៏ឆ្លើយយ៉ាងលឿនទាំងទឹកមុខខ្មាសអៀន “អត់មានអីទេ! ទំលាប់ខ្ញុំគឺ
ចូលចិត្តនិយាយម្នាក់éងចឹង” ឯងធ្វើមិត្តខ្ញុំយូរហើយនៅមិនដឹងទេរឺ? មិត្តភក្តិខ្ញុំលឺ
ដូច្នោះក៏បែរទៅមុខទៅវិញ។ ច្រើនម៉ោងកន្លងផុតទៅ ពិធីបើកបវេសនកាល
ក៏ត្រូវបានបញ្ចប់ ខ្ញុំនិងមិត្តរួមថ្នាក់ក៏បាននាំគ្នាឡើងទៅមើលថ្នាក់ថ្មី ស្រាប់តែ
មិត្តភក្តិរបស់ខ្ញុំក៏នាំគ្នារត់យ៉ាងលឿនឡើងទៅខាងលើចោលខ្ញុំ ចំពោះខ្ញុំ មិនសូវ
ចូលចិត្តភាពលឿនពេកទេ គឺសន្សឹមៗ នៅពេលដែលខ្ញុំកំពុងតែដើរឡើងលើ
ជណ្តើរខ្ញុំបានលឺសម្លេងជើងមនុស្សដើរពីក្រោយខ្ញុំ ខណះពេលនោះខ្ញុំក៏ងាក
ទៅខាងក្រោយយ៉ាងលឿន ហើយក៏បានឃើញសិស្សប្រុសម្នាក់នោះទៀត គេបាន
ញញឹមស្ងួតមកខ្ញុំ ហើយក៏ដើរយ៉ាងលឿនឡើងទៅខាងលើ។ ពេលនោះខ្ញុំក៏បាន
សម្លឹងមើលគេឡើងទៅខាងលើរហូតដល់បាត់គេ ក្នុងខួរក្បាលរបស់ខ្ញុំ ហាក់ដូច
ជាចងចាំថា ធ្លាប់ជួបគេកាលពីនៅវ័យកុមារ គិតមួយសន្ទុះខ្ញុំក៏និយាយម្នាក់éងថា
ថ្ងៃនេះគឺជាថ្ងៃដែលបើកបវេសនកាលដូច្នេះមិនត្រូវយកខួរក្បាលទៅគិតរឿង
មនុស្សដែលមិនស្គាល់គ្នាទេ។ និយាយរួចខ្ញុំដើរឡើងខាងលើ ស្រាប់តែឃើញ
គេនៅក្នុងថ្នាក់រៀនថ្មីរបស់ខ្ញុំ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គេមិនបានឈរ
មើលទ្រង់ទ្រាយថ្នាក់ រឺ តុរៀនទេ គឺគេសម្លឹងមើលរូបភាព និងផែនទីដែល
បិទលើជញ្ជាំងនៅក្នុងថ្នាក់ទៅវិញ។ ពេលនោះខ្ញុំបានឈរនៅពីក្រោយរបស់គេ
ហើយគិតក្នុងចិត្តថា ម្នាក់នេះខ្ពស់ជាងខ្ញុំគួរសម តែមិនចេះរួសរាយសោះ។
គិតក្នុងចិត្តរួច គេក៏ងាកមក ហើយបានសួរខ្ញុំ សួស្តីមិត្ត! ចង់មើលរូបនេះដែរមែន
ទេ? ស្រាប់ពេលនោះខ្ញុំបានឆ្លើយដោយខ្លាំងៗថា អត់ទេ ខ្ញុំអត់ចង់មើលទេ លឺខ្ញុំ
និយាយបែបនេះគេក៏សើច ហើយបាននិយាយបន្តទៀតថា មិត្ត! បើមិត្តមិនចង់
មើល ហេតុអ្វីឈរក្រោយខ្នងខ្ញុំទៅវិញ? ខ្ញុំលឺគេនិយាយបែបនោះ ក៏ឆ្លើយដោយ
មិនបានគិតទុកមុន តើច្បាប់មួយណាដែលចែងថា មិនឲ្យខ្ញុំឈរក្រោយខ្នងនោះ?
ក្រោយពេលខ្ញុំនិយាយចប់ មិត្តភក្តិខ្ញុំទាំងឡាយក៏បានងាកមកហើយស្រែកថា មានរឿងអ្វីហ្នឹង? ពេលនោះខ្ញុំក៏ងាកឆ្លើយប្រាប់ពួកគេវិញថា អត់អីទេ។ សិស្ស
ប្រុសម្នាក់បានសម្លឹងមុខខ្ញុំយ៉ាងយូរ ដោយក្រសែភ្នែកស្រទន់ នេះគឺជាអ្វីដែលផ្ទុយ
ពីការគិតរបស់ខ្ញុំ ខ្ញុំបានគិតថាគេប្រហែលជាខឹងនឹងខ្ញុំហើយ ដែលនិយាយបែបនោះ
ដាក់គេ។ ក្រោយមកគេបានទម្លាក់ក្រសែភ្នែកចុះហើយ ដើរចេញទៅយ៉ាងលឿន
អារម្មណ៍ខ្ញុំពេលនោះ គិតថាខ្ញុំបានប្រព្រឹត្តរឿងមិនល្អដាក់ខ្លួនទៀតហើយ។
ថ្ងៃចូលរៀនក៏បានមកដល់ គេបានអង្គុយចំតុក្រោយខ្ញុំ ពេលនោះគេមិននិយាយអ្វី
ទាំងអស់គេបានហុចសំបុត្រមកឲ្យខ្ញុំតាមរយះមិត្តរបស់ខ្ញុំ គេសរសេរនូវពាក្យ
ពេចន៍ដែលមានអត្ថន័យ ដែលខ្លួនខ្ញុំផ្ទាល់សឹងតែមិនយល់ ចុងក្រោយនៃសំបុត្រ
គេបានដាក់ឈ្មោះរបស់គេ ហើយបាននិយាយថា រីករាយដែលបានស្គាល់មិត្ត។
ខ្ញុំក៏ងាកក្រោយហើយសម្លឹងមើលមុខរបស់គេ ដោយក្តីរីករាយ រីéគេក៏ញញឹម
មកខ្ញុំវិញដែរ។ ចាប់ពីថ្ងៃនោះមក ការនិយាយប្រាស្រ័យគ្នាគឺប្រើប្រាស់ដោយ
សំបុត្រ ។ នៅសាលារៀនខ្ញុំមិនដែលនិយាយជាមួយគេសូម្បីតែមួយម៉ាត់ មិត្តរួមថ្នាក់ស្រីៗ
ជាច្រើនបានលួចស្រលាញ់គេ តែគេមិនសូវយកចិត្តទុកដាក់ទេ
ព្រោះគេជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់។ នៅក្នុងថ្នាក់រៀនការសិក្សារបស់គេ
គឺបានទទួលលទ្ធផលល្អជានិច្ច ។ ថ្ងៃមួយគេបានផ្ញើសំបុត្រមកខ្ញុំ ហើយគេសរសេរ
ថា សិទ្ធិការ សុខសប្បាយជាទេមិត្ត? ពីខ្ញុំ ពិទូ គេសួរខ្ញុំតែមួយម៉ាត់ៗប៉ុណ្ណោះ នេះជា
ទម្លាប់របស់គេ ខ្ញុំតែងតែឆ្លើយតបរាល់សំបុត្រទាំងនោះ។ នៅពេលដែលចេញ
ពីសាលារៀន ខ្ញុំតែងតែបណ្តើរកង់ទៅផ្ទះ ហើយគេក៏បានបណ្តើរកង់តាមក្រោយ
ខ្ញុំរហូតជារៀងរាល់ថ្ងៃ តែគេមិននិយាយអ្វីទាំងអស់។ រាល់ពេលដែលខ្ញុំទៅដល់
សាលារៀន ខ្ញុំតែងតែឃើញសំបុត្រដាក់នៅថតតុរបស់ខ្ញុំជានិច្ច ហើយសរសេរឃ្លា
ដដែលៗថា សិទ្ធិការ សុខសប្បាយជាទេមិត្ត? ពីខ្ញុំពិទូ អស់រយះពេល១ខែហើយ
ដែលគេសរសេរសំបុត្រហើយប្រើពាក្យដដែលៗសរសេរមកកាន់ខ្ញុំ ខ្ញុំក៏ដាច់ចិត្ត
សរសរសួរគេថា? ក្រៅពីពាក្យសុខសប្បាយជាទេ?តើមិត្តអាចសួរខ្ញុំអ្វីបានទៀត?
ពេលនោះខ្ញុំបានផ្ញើសំបុត្រនោះតាមមិត្តរួមថ្នាក់ឲ្យគេ គេឃើញហើយក៏សរសេរ
តបខ្ញុំវិញថា ក្រៅពីខ្ញុំចេះសរសេរនូវពាក្យនេះ ខ្ញុំក៏ចេះសរសេរនូវពាក្យជាច្រើន
ទៀតដែរ ដូចជា ថែទាំពីសុខភាពផងកុំប្រឹងប្រែងនឹងការសិក្សាពេក ព្រោះពេល
ដែលមិត្តឈឺមានមនុស្សម្នាក់ដែលបារម្ភ និងឃ្លាមួយទៀត ខ្ញុំចង់សរសេរថា
បើសិនជាថ្ងៃណាមួយ មានបុរសម្នាក់សារភាពប្រាប់មិត្ត តើមិត្តយល់ព្រមទេ?
សរសេររួច គេក៏ដើរសំដៅមកតុរបស់ខ្ញុំ ហើយហុចឲ្យខ្ញុំផ្ទាល់ដៃ ហើយគេក៏ដើរ
ចេញទៅខាងក្រៅបាត់ ពេលនោះខ្ញុំមិនបានបើកវាទេ ព្រោះថាអ្នកគ្រូបានហៅខ្ញុំ
ទៅជួបគាត់។ ពេលទៅដល់ផ្ទះវិញខ្ញុំមិនបានចាប់អារម្មណ៍រឿងសំបុត្រនោះទេ
ខ្ញុំក៏បានដកសៀវភៅចេញមកក្រៅដើម្បីធ្វើលំហាត់និងមើលមេរៀន។ លុះស្អែក
ឡើងពេលទៅដល់ថ្នាក់រៀន គេបានមើលមុខខ្ញុំមិនដាក់ភ្នែក ហើយខ្ញុំចេះតែឆ្ងល់
រួចក៏សើច ដោយមិនបានដឹងអ្វីទាំងអស់។ គេបានដើរសំដៅដោយទឹកមុខញញឹម
ញញែម ហើយក៏បានហាមាត់សួរខ្ញុំ សិទ្ធិការបានឃើញសំបុត្រនោះនៅ? លឺគេ
និយាយបែបនេះខ្ញុំក៏ភ្ញាក់ខ្លួនព្រឺតហើយនិយាយ អូហ៍ភ្លេចមើលឲ្យឈឹង ម្សិលមិញ
ខ្ញុំ……………និយាយមិនទាន់ចប់ផងគេក៏ដើរចេញយ៉ាងលឿន។ ខ្ញុំឆ្ងល់ចិត្តឥត
ឧបមា ថាមានរឿងអ្វី? ខ្ញុំក៏មិនចង់មាត់ព្រោះខ្លាចគេអន់ចិត្ត ទៅដល់ផ្ទះវិញខ្ញុំក៏ដើរ
រកសំបុត្រនោះ ហើយឃើញនូវអ្វីដែលគេសរសេរ គ្រានោះខ្ញុំសឹងតែមិនជឿនឹង
ការពិតថាគេហ៊ាននិយាយពាក្យនេះមកខ្ញុំ ខ្ញុំក៏ចាប់ផ្តើមសរសេរសំបុត្រតបគេ
តែក្នុងអត្ថន័យនៃសំបុត្រនោះខ្ញុំបានសរសេរនូវអារម្មណ៍របស់ខ្ញុំចំពោះគេ តាំង
ពីថ្ងៃនោះមកគេក៏ឈប់សរសេរសំបុត្រមកខ្ញុំ ហើយខ្ញុំក៏មិនដែលបានផ្ញើសំបុត្រ
របស់ខ្ញុំទៅគេវិញដែរ។ ១ឆ្នាំកន្លងផុតទៅ ការសិក្សាក៏ត្រូវបានបញ្ចប់ ខ្ញុំក៏ត្រូវបាន
ឡើងថ្នាក់បន្តទៀតដែរ តែបន្ទាប់ពីឆ្នាំនោះមកខ្ញុំមិនដែលបានជួបគេទេ តែខ្ញុំលឺតែ
មិត្តគេប្រាប់ខ្ញុំ ថាគេមិនដែលដាក់ចិត្តស្រលាញ់នារីណាម្នាក់ឡើយក្រៅពីសិទ្ធិការ
លឺដូចនេះកែវភ្នែករបស់ខ្ញុំក៏បានស្រក់ហូរនូវទឹកភ្នែកចុះមក ហើយនិយាយក្នុងចិត្ត
ថា សូមទោស! សូមទោស!។ តាំងពីពេលនោះខ្ញុំបាត់ដំណឹងគេរហូត តើគេនៅឯណាទៅ?
ខ្ញុំពិតជានឹកគេខ្លាំងណាស់។
ក្រោយពេលអានសំបុត្រទាំងនោះចប់ ភ្នែកទាំងគូររបស់ខ្ញុំប្រែជាពណ៌ក្រហម
ខ្ញុំក៏សម្រេចចិត្តយកសំបុត្រទាំងនោះដាក់ចូលក្នុងប្រអប់វិញហើយក៏យកទៅទុក
នៅក្នុងទូដាក់ឥវ៉ាន់របស់ខ្ញុំ។ រំពេចនោះខ្ញុំក៏បានរៀបចំគ្រែដើម្បីគេង ទាំង
អារម្មណ៍នឹកគេដល់ម្នាក់នោះ ខ្ញុំនៅតែចោទសួរសំណួរដដែលនៅក្នុងចិត្តថា
តើគេពេលនេះនៅឯណា? ហេតុអ្វីបានជាមិនមករកខ្ញុំ? ខ្ញុំពិតជានឹកគេខ្លាំងណាស់ (មនុស្សល្ងង់)
សូមរង់ចាំទស្សនាភាគបន្ត!!!
ម៉ោង ១២៖ ៣០នាទី
ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១២!
សំណួរ៖ តើបុរសម្នាក់នោះពេលនេះគេនៅឯណា?













